ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៦

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦

លោក ជន់ សិលា ប្រធានការិយាល័យ រដ្ឋបាល តំណាងលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិនិត្យត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតិភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថវិកា លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រុមការងារថវិកាកម្រិតបច្ចេកទេសផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដានស្ថានភាព នៃការអនុវត្តចំណូល-ចំណាយថវិកាសម្រាប់រយៈពេល៩ខែ កន្លងមករបស់ក្រសួង, ពិនិត្យលទ្ធភាពធ្វើចលនាឥណទានថវិកាផ្ទៃក្នុងក្រសួងឱ្យអស់លទ្ធភាព, ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តថវិការបស់អង្គភាពថវិកា និងបំពេញតាមលក្ខខណ្ឌតម្រូវ នៃបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ។ កិច្ចប្រជុំនេះធ្វើនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ព័ត៌មានទាក់ទង